ខេត្តបន្ទាយមានជ័យ៖ មួយថ្ងៃមានមនុស្សក្មេងចាស់២នាក់ បានស្លាប់ ឆក់ចរន្តភ្លើង២ករណីផ្សេងគ្នានៅស្រុកអូរជ្រៅ និងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា៖ នៅវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានហេតុការណ៍ឆក់ខ្សែភ្លើងស្លាប់ក្មេងប្រុសម្នាក់ឈ្មោះ ប្រិន ដារ៉ា អាយុ១០ ឆ្នាំ នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានរត់លេង នៅផ្ទះអ្នកជិតខាងឈ្មោះឈឿន នឿក ភេទប្រុស អាយុ៥៨ ឆ្នាំ ក្នុងភូមិបឹងសិលាឃុំចង្ហា ខណៈនោះក្មេងរងគ្រោះបានចាប់អោបអង់តែនទូរទស្សន៍ដែកទីប ឆ្លងចរន្ត អគ្គីសនីនៅពេលមេឃភ្លៀង ទើបបណ្តាលឆក់ក្មេងរងគ្រោះស្លាប់មួយរំពេចនៅកន្លែងកើតហេតុ ។
ចំណែកនៅស្រុកមង្គលបូរីនៅថ្ងែទី ២០ ខែមេសា ឆ្នាំ២០១៩ ម៉ោង ១២ថ្ងៃត្រង់នៅឈ្មោះផ្ទះ ចាន់ តេងសាន ភេទប្រុស ៣៩ នៅភូមិបត់ត្រង់តូច ឃុំបត់ត្រង់ ស្រុកមង្គលបូរី មានការជួបជុំបងប្អូនមានការផឹកស៊ី នៅមុខផ្ទះខណៈនោះក៏ រួចហើយ ក៏មានការរាំលេងកម្សាន្តម និងបាតម្សៅ ជះទឹក យ៉ាងសប្បាយរីករាយ ។ លុះដល់ម៉ោង៦យប់ថ្ងៃដដែល ឈ្មោះ ចាន់ តេងសាន ដែលជាម្ចាស់ផ្ទះ បានយក ព្រីភ្លើង ទៅបម្រុងចាប់អំពូលបំភ្លឺ កន្លែងរាំកម្សាន្តនៅដើមឈើ ខាមុខផ្ទះ ដើរដោយអត់ពាក់ស្បែកជើង ពេលដើរដល់ក្រោមដើមឈើ មានទឹកសើម ស្រាប់តែឆ្លងចរន្តភ្លើងឆក់បណ្តាលឲ្យដួលផ្ងារ បោកក្បាល ទៅ ស៊ីម៉ងត ហើយព្រីភ្លើង ធ្លាក់លើខ្លួនជនរងគ្រោះបណ្តាលឲ្យ ឆក់ស្លាប់ សពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា