ព័ត៌មានទាន់ហេតុការណ៍៖

យូរៗម្ដង! មន្រ្ដីកងរាជអាវុធហត្ថ និងមន្រ្ដីជំនាញរដ្នបាលព្រៃឈើ ចាប់រថយន្ដដឹកឈើដើម្បីបង្ហាញស្នាដៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មន្រ្ដីរាជអាវុធហត្ថ និងមន្រ្ដីជំនាញរដ្នបាលព្រៃឈើ ចាប់រថយន្ដដឹកឈើមួយគ្រឿង នៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ដឹកនាំដោយលោកអនុសេនីយ៍ឯក សេង សំ សហការជាមួយសង្កាត់ព្រៃឈើបារាយណ៍ និងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ឃាត់រថយន្តដឹកឈើមួយគ្រឿង នៅចំណុចភូមិព្រៃកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ។

ជាលទ្ធផល ឃាត់បានរថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ មួយគ្រឿងពណ៌ ត្រេអី គ្មានស្លាកលេខ ដឹកឈើប្រភេទ ចក្រំ ម្ចាស់ឈ្មោះ ម៉ែន មុន្នី ឋានៈ វរសេនីយ៍ទោ អត្តលេខ ០២៦៦០១។

ក្រោយ ឃាត់រថយន្ដមន្រ្ដីជំនាញបានបញ្ជូនវត្ថុតាងទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីវាស់វែង រហូតមកដល់រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លោក មុំ សុខផល នាយផ្នែករដ្នបាលព្រៃឈើកំពងថ្ម បានឲ្យដឹងថា ប្រភេទឈើអារលេខ១ប្រភេទ(សុក្រំ)ចំនួន៤៤សន្លឹកស្មើនឹង០២ម³០៩៨ ៕ ប៊ុនរិទ្ធី


ចែករំលែក៖