ព័ត៌មានទាន់ហេតុការណ៍៖

សង្ខារមិនទៀង! បុរសម្នាក់កាប់ដើមឈើមិនប្រយ័ត្ន បាក់សង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកសណ្ដាន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារកាប់ដើមឈើមិនប្រយ័ត្នបណ្ដាលឲ្យបាក់សង្កត់ពីលើ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១:០០នាទី ថ្ងៃ សៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ជឹម នៅ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិ-ឃុំខាងលើ ។

មូលហេតុ៖ ដោយសារ កាប់ដើមឈើក្នុងព្រៃឡង់ បណ្តាលឲ្យបាក់សង្កត់ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយពីពិនិត្យរួចសាកសពជនរងគ្រោះរួចបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖