ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ មិនដឹងជាមានវិបត្តិអ្វី បានលោតពីលើអាគារ ឌាយមិនវ័ន ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេ បានលោតពីលើអាគារឌាយមិន វ័ន ដែរមានកម្ពស់រហូតដល់១៤ជាន់ ក្នុងបរិវេណ មជ្ឈមណ្ឌលកោះពេជ្រ បាក់ជើងខាងស្តាំម្ខាង និងបែកក្បាលស្លាប់នៅក្នុងថ្លុមឈាមយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអាគារឌាយមិន វ័ន ក្នុងបរិវេណ មជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។ ជនរងគ្រោះ (ស្លាប់) មិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនមិនដឹងជា មានវិបត្តិអ្វីនោះទេ លុះដល់ម៉ោងកើតហេតុស្រាប់តែ លោតពីអាគារឌាយមិន វ័នមកក្រោមបាក់ជើងស្តាំម្ខាង និងបោកក្បាល និងឥដ្ឋការ៉ូបែកក្បាលស្លាប់ ក្នុងថ្លុមឈាមយ៉ាងអាណោចអាធ័ម ។

ប្រភពដដែល បានបន្តទៀតថា ជនរងគ្រោះមិនដឹងជាលោតពីអាគារឌាយមិន វ័ននៅជាន់ទីប៉ុន្មាននោះទេ ព្រោះអាគារឌាយមិន វ័ននោះ មានកម្ពស់ រហូតដល់ទៅ១៤ជាន់ ។ បន្ទាប់មក អ្នកមើលការខុសត្រូវកន្លែងកើតហេតុខាងលើ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅ និងកន្លែងកើតហេតុ ។

ក្រោយកើតហតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ រួចដឹកសពយកទៅក្លាសេទុកដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖