ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹង បើករថយន្តលឿនបែកកង់ ជ្រុលបុកបង្គោលភ្លើងបាក់អស់មួយដើម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកលឿន បែកកង់ក្រោយ ក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើង បាក់អស់មួយដើម និងរងការខូចខាតរថយន្តអស់មួយកំណាត់ខាងមុខ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៦១ នៅចំណុចជាប់នឹងសាលា ខណ្ឌដូនពេញចាស់ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-0951 បើកបរតាមបណ្តោយផ្លូវ61 ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែរថយន្តបែកកង់ខាងក្រោយហើយមួយណាសង្ស័យម្ចាស់រថយន្តគាត់ស្រវឹងស្រា បើកបរក្នុងល្បឿនយ៉ាងលឿនទៀតទើបបណ្តាលឲ្យរេចង្កូតជ្រុលមកឆ្វេងដៃ រួចបុកបង្គោលភ្លើងចំពេញទំហឹងបណ្តាលឲ្យបាក់ដួលកាត់ពាក់កណ្តាលផ្លូវ រីឯរថយន្តបង្កវិញខូចខាតខ្ទេចអស់មួយចំហៀង ខាងមុខទៅមុខលែងរួច ភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្កបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោល ។ គ្រោះថ្នាក់នេះមិនបង្កឲ្យនរណាម្នាក់រងរបួស គ្រាន់តែខូចខាតរថយន្ត និងព្រទ្យសម្បត្តិរបស់រដ្ឋតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖