ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ ហើយបើករត់បាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាមរបាយការហ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មានបុរស ម្នាក់ឈ្មោះ ឈុន រី ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិត្រពាំងសុយ២ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ បន្ទាប់មក ក៏បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណរវាងរថយន្តមិនស្គាល់ម៉ាក (គេចខ្លួន) នឹងម៉ូតូក្នុងទិសដៅស្របគ្នា នៅថ្ងៃទី​២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៩:២០នាទីយប់ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៣-១៨៤ ស្ថិតនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូយកទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុក ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖