ខេត្តកំពង់ឆ្នាំង ៖ បុរស ញៀនស្រាម្នាក់បានផឹកឡើងឡប់សតិបានទាញពូថៅកាប់សម្លាប់ ប្រពន្ធ បណ្តាលឲ្យស្លាប់ នៅ នឹង កន្លង និង កូនប្រុស ម្នាក់ទៀតដែលចូលទៅជួយម្តាយរងរបួស ធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោងជាង៧យប់ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ នៅ ភូមិ អណ្ដូងរវៀង ឃុំ អញ្ចាញ រូង ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ជនបង្ក ឈ្មោះ តូច ញ៉ ន ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ភូមិ ឃុំ ខាងលើ បាន យក ពូថៅ វាយ ទៅលើ ប្រពន្ធ ឈ្មោះ សូរ ធី ម អាយុ ៤៦ ឆ្នាំ បណ្ដាល ឲ្យស្លាប់ និង កូនប្រុស ឈ្មោះ ញិ ប សុ គុណ អាយុ ០៩ ឆ្នាំ រងរបួសយ៉ាងដំណំ ។
ករណីនេះសមត្ថកិច្ចបញ្ជាក់ថា ដោយសារ ស្រវឹងស្រា និង ប្រច័ណ្ឌ ប្រពន្ធ ។ ក្រោយ កើត ហេតុ កម្លាំង នគរបាល ប៉ុស្តិ៍ អញ្ចាញ រូង បាន ឃាត់ខ្លួន ជនសង្ស័យ រួច បញ្ជូន ខ្លួន ទៅ អធិការដ្ឋាន នគរបាល ស្រុក បរិបូណ៌ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ចន្ថា