ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះអគារDomino Pizza បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈអគ្គិភ័យឆាបឆេះអគារ Domino Pizza និងធនាគារ អេស៊ា ផេសុីហ្វិក ហ្វាយនែន ភីអិលសុី Asia Pacific Finance PLC ។

ទីតាំងខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ កែង៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្បែរផ្សារTK តែម្តង ។

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងជាង១រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។ សមត្ថកិច្ចជំនាញបាននិងកំពុងអន្តរាគមន៍​ពន្លត់ភ្លើង ហើយនៅមិនទាន់ដឹងពីមូលហេតុ និងការខូចខាតនោះទេ ៕

 


ចែករំលែក៖