ព័ត៌មានទាន់ហេតុការណ៍៖

(Update)៖ ឆ្លងចរន្តអគ្គិសនី ឆេះអាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក និង អាគារ Domino Pizza របួសមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីប្រអប់បណ្តាញបង្គោលខ្សែភ្លើងឆាបឆេះអាគារ ធនាគារ អេស៊ា ផេសុីហ្វិក ហ្វាយនែន ភីអិលសុី Asia Pacific Finance PLCនិង អាគារ Domino Pizza ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ កែងនឹងផ្លូវលេខ៣១៥ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្បែរផ្សារTK ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។

ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមានម្តាយ និងកូន២នាក់ សន្លប់ ជាប់ក្នុងអាគារ ហើយត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។

ចំពោះការខូចខាត ហាងDomino Pizza ឆេះរោលខ្លោច ផ្នែកខាងក្រៅ ស្ទើរទាំងស្រុង រីឯ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ឆេះផ្នែកខាងក្រោយបន្តិច ។

មកទល់ម៉ោងជាង២រសៀល ថ្ងៃដដែលនេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងកំពុងអន្តរាគមន៍បាញ់ពន្លត់ បាន១០០ភាគរយហើយ ។

សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យ បានមកដល់កន្លែងកើតហេតុចំនួន១៨គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១២គ្រឿង ក្រុមហ៊ុន OCIC ចំនួន៥គ្រឿង និងក្រុមហ៊ុនCambodia ១គ្រឿង ប្រើប្រាស់បាញ់ទឹកពន្លត់អស់៨រថយន្ត ហើយក្រុមហ៊ុន និងហាងខូចខាត តែគ្រឿងតុបតែងខាងក្រៅ និងម៉ាស៊ីនត្រជាក់បន្តិចបន្តួចប៉ុណ្ណោះ មិនបង្កឲ្យខូចខាតដល់ខាងក្នុងធនាគារនិងហាងឡើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖