ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនម្នាក់ទាំងកណ្ដាលអធ្រាត្រ ពាក់ព័ន្ធករណីហិង្សា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្ដោល សហការឃាត់ខ្លួនជនសង្ស័យម្នាក់ ទាំងកណ្ដាលអធ្រាត្រ ជាប់ពាក់ព័ន្ធក្នុងករណីហិង្សា ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលធ្មារ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកបាកានឃើញថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ សំ វាសនា ហៅជើម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ហើយឃាត់ខ្លួនសង្ស័យរូបនេះ បន្ទាប់ពីបានធ្វើសកម្មភាពវាយដោយវត្ថុរឹងទៅលើឈ្មោះ ថេង ថាវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរបងរមាស ឃុំបឹងបត់កណ្ដោល ស្រុកបាកាន បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាម។

របាយការណ៍ដដែលខាងលើបន្តទៀតថា ជនសង្ស័យឈ្មោះ សំ វាសនា បាននាំយកទៅបន្តនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោល ៕ ប៉ឹម ពិន


ចែករំលែក៖