ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានឃាត់ខ្លួនជនជាតិចិន២ក្រុម ដែលបង្កហិង្សាវាយតប់គ្នាទៅវិញទៅមក ធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម បង្កភាពអនាធិបតេយ្យ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងគ្មានមុខរបរពិតប្រាកដ ត្រូវបានបញ្ជូនមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។
ករណីឃាត់ខ្លួនជនជាតិចិន២ក្រុមខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី នៅជាន់ទី២ ក្នុងអគារ ONLINEលេខ២៣B ផ្លូវលេខ១៦៩ ភូម១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឲ្យដឹងថាជនជាតិទាំង៩នាក់រួមមាន៖ ១.ឈ្មោះ RAO HONG YUAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៣.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
២.ឈ្មោះ ZHU XIAO JIAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៣.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
៣.ឈ្មោះ LI CONG MIN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៦.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
៤.ឈ្មោះ ZENG JING HUA ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៨.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
៥.ឈ្មោះ LU DE XIN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៦.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
៦.ឈ្មោះ ZHU YI ZHAO ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៨.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
៧.ឈ្មោះ LAN BIN ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
៨.ឈ្មោះ LAN XIN ZHEN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
៩.ឈ្មោះ LAN JIA ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១២.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
លោកនាយការិយាល័យបន្តថា ក្រោយមកកម្លាំងការិយាល័យបានសាកសួរដឹងថាជនខាងលើទាំង អស់នេះពិតជាបាន បង្កហិង្សា វាយតប់គ្នា ធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម បង្កភាពអនាធិបតេយ្យ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងគ្មានមុខរបរពិតប្រាកដ ។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធី ៕ ស រស្មី