ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង២នាក់ត្រូវអាវុជហត្ថចាប់ខ្លួនពីបទបង្កហិង្សាក្នុងពិធីរាំធុងបាស់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងទំនើង២នាក់ ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទបង្កហិង្សាក្នុងពិធីរាំធុងបាស់ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវកម្លាំងកងរាជអាវុធចាប់ខ្លួននេះ ម្នាក់ឈ្មោះ ណែន វីន ភេទប្រុស អាយុ ២១ ឆ្នាំ មាន ទីលំនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះ វែន ហឿត ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិគ្រួសលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានខ្សែច្រវាក់ចំនួន១ខ្សែ និងខ្សែក្រវាត់ចំនួន១ខ្សែ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលការិយាល័យជំនាញបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕ចន្ថា


ចែករំលែក៖