ភ្នំពេញ៖ សម្តេចក្រឡាស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់មន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះជួយពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្រ្តាក់ឲ្យបានទាន់ពេលវេលា ខណៈខ្យល់ព្យុះម្សិលមិញបានបំផ្លាញ់ផ្ទះប្រជាពលរដ្ឋខេត្តបាត់ ដំបងអស់ជាងប្រាំរយខ្នងនោះ ។
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅ២០១៩ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងនាមយើងជាអាជ្ញាធរការពារផលប្រយោជន៍របស់ប្រជាជនត្រូវខិតខំជួយប្រពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសនាពេលនេះគឺរដូវក្តៅ ហើយមានខ្យល់ខុសប្រក្រតីដូចជានៅខេត្តបាត់ដំបងម្សិលមិញជាដើមខ្យល់ព្យុះ បានត្របាក់ផ្ទះប្រជាពលរដ្ឋអស់ជាងប្រាំងរយខ្នង។
សម្តេចក្រឡាហោម ស ខេងបានបញ្ជាក់ថា «ករណីខ្យល់ព្យុះម្សិលមិញវាបានកើតឡើងស្ទើរតែពាស់ពេញខេត្តបាត់ដំបងបានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាងប្រាំរយខ្នងខូចខាត់មធ្យម និងទាំងស្រុងប៉ុន្តែពុំបាន បណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតនោះឡើយ គ្រាន់តែរបួសធ្ងន់មួយនាក់ និងស្រាល់មួយចំនួនទៀត»។
យ៉ាងណាក៏ដោយសម្តេចក្រឡាហោម បានអំពាវនាវដល់អាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ចុះជួយពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងត្រូវចុះអប់រំពួកគាត់ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទាក់ទង និងករណីគ្រោះធម្មជាតិនេះជាពិសេសគឺករណីខ្យល់ព្យុះ និងខ្យល់កន្ត្រាក់នេះតែម្តង ៕ តាឡឹម