ខេត្តកណ្តាល ៖ កូនប្រុស ចិត្តជាសត្វ តិរច្ឆានម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកអង្គ ស្នួល និងនគរបាលប៉ុស្តិ៍ព្រៃពួច ចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយបង្កើត ដែលបានប្ដឹងចោទប្រកាន់ថា ជនអកតញ្ញូម្នាក់នេះជាមនុស្សចោលម្សៀតប្រើប្រាស់ថ្នាំញៀនរហូតញៀនងប់ងុល ត្រូវបាន ប្រពន្ធ រត់ចោលហើយថែមទាំងរំអុកសុំ គាត់ជាម្តាយរួមភេទទៀតផង ។
ចំណែកជនសង្ស័យក្រោយនគរបាលចាប់ខ្លួននាំទៅសាកសួរបានប្រកែកថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ម្ដាយឡើយ ។ ការចាប់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹក ថៃ្ងអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជនសង្ស័យដែលមានទីតាំងស្ថិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គ ស្នួល ខេត្តកណ្តាល ។ ជនសង្ស័យខាងលើ ឈ្មោះប្រាក់ ឡា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដបច្ចុប្បន្នរស់នៅភូមិ-ស្រុក ខាងលើមានប្រពន្ធ និងកូនស្រី២នាក់ ព្រមទាំងកូនប្រុសម្នាក់នៅក្នុងបន្ទុកគ្រួសារ ។
ក្រោយចាប់ខ្លួននគរបាលដកហូតបានកាំភ្លើងវែងម៉ាកអាកា៤៧មួយដើម ប៉ុន្តែ នគរបាលអះអាងថាជាអាវុធខូចគុណភាព ទេ ។ ចំណែកស្ត្រីជាម្ដាយអាយុ៦០ឆ្នាំជន ជាតិខ្មែរ មុខរបរកសិករ។ ស្ត្រីវ័យ ៦០ឆ្នាំរូបនេះបាននិយាយប្រាប់មន្រ្តីនគរបាលថា កូនប្រុសអកតញ្ញូរបស់គាត់ម្នាក់នេះបានប្រើប្រាស់ថ្នាំញៀនរហូតដល់ញៀនខ្លាំងទៅហើយ មិនតែប៉ុណ្ណោះដោយសារតែមិនអាចទ្រាំទ្របានប្រពន្ធរបស់គេក៏បានរត់ចោលបាត់ដែលរហូតមកដល់ពេលនេះមានរយៈពេលជាង១ខែហើយ ។
ក្រោយពេលប្រពន្ធរត់ចោលបាត់កូន តិរច្ឆានម្នាក់នេះមានចំណង់តណ្ហាពុះ កញ្ជ្រោល ស្រាប់តែលួងលោមរូបគាត់ដែលជាម្ដាយបង្កើតសុំរួមភេទជាមួយជាច្រើនលើកច្រើនសា ប៉ុន្តែគាត់មិនព្រមឡើយ និងបានណែនាំកុំឲ្យធ្វើបែបនេះ ។ ក្រោយមកកូនប្រុសរូបនេះបានយកកាំភ្លើង១ដើមច្រកក្នុងការុងរួចយកទៅកប់ដីក្នុងផ្ទះជាការកំញើញឲ្យរូបគាត់ខ្លាច ហើយបំណងឲ្យយល់ព្រមរួមរ័កជាមួយរូបគេ ។
ប្រភដដែលបានបន្តថា ជាងនេះទៀតដំបូងឡើយគាត់គិតថាមិនចង់ប្ដឹងឲ្យនគរបាលជួយទេដោយនឹកស្មានថាជននេះកែខ្លួន ប៉ុន្តែរហូតដល់វេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា នេះខណៈគាត់កំពុងដេកនៅលើផ្ទះកូនម្នាក់នេះបានស្រែកហៅសុំគាត់រួមរ័កទៀត ។ ខណៈនោះគាត់នៅតែមិនព្រមដដែល ហើយកូនតិរច្ឆានខាងលើបាននិយាយគំរាមថា «បើម៉ែឯងមិនព្រមឲ្យទេ យប់នេះខ្ញុំ នឹងសម្លាប់ចោលហើយ» ។ ខណៈនោះគាត់មានការភ័យខ្លាចខ្លាំងណាស់ ទើបរត់ចេញពីផ្ទះទៅដេកនៅផ្ទះកូនប្រុសម្នាក់ទៀនៅឃុំព្រៃពួចនោះដែរ ។ បន្ទាប់មកគាត់អត់ទ្រាំទៅនឹងទង្វើដ៏លាមករបស់កូនអកតញ្ញូនេះមិនបានតទៅទៀត ទើបសម្រេចប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង ។
មន្រ្តីនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាមកម្លាំងបានចុះទៅកាន់ទីតាំងកើតហេតុហើយបានធ្វើការចាប់ខ្លួនជនសង្ស័យនិងគាស់យកកាំភ្លើងអាកា៤៧ អត់ស្វាយដែលខូចគុណភាព និងត្រូវបានជនសង្ស័យច្រកក្នុងការុងកប់ដីក្បែរផ្ទះទុកសម្រាប់គំរាមស្ត្រីជាម្ដាយ ដើម្បីសុំរួមភេទ ។ បន្ទាប់មកកម្លាំងបាននាំទៅ សាកសួរនៅអធិការដ្ឋាននគរបាលស្រុក ហើយជនសង្ស័យក៏បានបដិសេធថា ខ្លួនមិនបានសុំម្ដាយរួមភេទទេ ការស្រែកហៅម្ដាយឲ្យចុះពីលើផ្ទះទាំងយប់រំលងអធ្រាត្រនោះ គឺដើម្បីឲ្យជួយមើលកូនរបស់ខ្លួនឈឺតែប៉ុណ្ណោះ ។
ដោយឡែកកាំភ្លើងអាកាខ្លួនរើសបានជាង១ឆ្នាំមកហើយរួចយកកប់ដីទុក ព្រោះមិនចង់ឲ្យអ្នកផ្សេងឃើញមិនបានទុកគំរាមម្ដាយបង្កើតរបស់ខ្លួននោះឡើយ ។ ទោះបីជាជនសង្ស័យប្រកែកដោះសារបែបណាក៏មិនរួចខ្លួនដែរ យោងតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយជននេះមិនអាចរួចខ្លួនឡើយ និងត្រូវបានកម្លាំងនគរបាលព្រហ្ម ទណ្ឌស្រុកអង្គស្នួលដើម្បីចាត់ការតាមផ្លូវ ច្បាប់ហើយ៕ ហេង និរន្ទ្រ