ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី កើតជាអណ្តាតភ្លើងឆាបឆេះ ប្រអប់ភ្លើង នៅលើបង្គោល យ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីកើតជាអណ្តាតភ្លើងឆាបឆេះប្រអប់ភ្លើងនៅលើបង្គោលយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយអន្តរគមន៍ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបង្គោលប្រអប់ច្រកចូលបុរីពិភពថ្មី នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋ បានធុំក្លិនឈ្ងៀមចេញមកពីប្រអប់ភ្លើងធំ ចែកចាយចរន្តអគ្គិសនី ត្រង់ចំណុចកើតហេតុ ។ បន្ទាប់មកក៏មានការផ្ទុះបែកផ្កាភ្លើង ចេញមកពីប្រអប់ភ្លើងធំ លើបង្គោលភ្លើង បានលេចចេញជាអណ្ដាតភ្លើង ឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី តាមផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ ។

ភ្លាមៗនោះក៏មានប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកអន្តរាគមន៍ ។

នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួនមួយគ្រឿង បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានបាញ់ទឹកពន្លត់អណ្តាតភ្លើងទើបរលត់ទាំងស្រុ ៕ ជ្រោយពេជ្រ


ចែករំលែក៖