ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ បើករថយន្តពីពោធិ៍សាត់មកជួបស្រីស្នេហ៍ នៅផ្ទះសំណាក់ “ម្កុដ មាស” រួមមេត្រីស្នេហាពុះ កញ្រ្ជោល ខ្លាំងពេកខ្យល់គរ គាំងបេះដូង ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ គ្រូបង្រៀន ភាសា កូរ៉េ និងខាងស្រីជាអ្នកលក់គ្រឿងក្រអូប មានប្ដី មានប្រពន្ធអស់ហើយ តែលែងលះ មិនទាន់ដាច់ស្រេចដូចគ្នា បែរជាមកលួចលាក់ បង្កើតភ្លើងស្នេហ៍ថ្មី ដោយខាងប្រុសនឹកពេក ខំបើក រថយន្តស្កាត់ពីពោធិ៍សាត់ មកដល់ភ្នំពេញ ឡើងផ្ទះសំណាក់ “ម្កុដ មាស” រួមមេត្រីស្នេហាពុះ កញ្រ្ជោល ខ្លាំង ពេកឬយ៉ាងណា ដែលជាអកុសល ក្រោយពីស៊ីជម្រៅរួចមក បែរជាខាងប្រុសមានអាការៈមិនស្រួលខ្លួន សង្ស័យខ្យល់គរ គាំងបេះដូង ទើបបើកទ្វារហៅបុគ្គលិកផ្ទះសំណាក់ មកជួយលើកចុះមកក្រោមដើម្បីដឹកយកទៅមន្ទីរពេទ្យ តែដាច់ខ្យល់ស្លាប់បាត់ទៅ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានចុះពិនិត្យមើលតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២រំលង អាធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី ២៥ ខែ មេសា ឆ្នាំ ២០១៩ នៅក្នុង ផ្ទះ សំណាក់ យីហោ “ម្កុដ មាស” តាមផ្លូវបេតុង ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ អឿន ប៊ុនធឿម អាយុ ៣៨ឆ្នាំ មុខរបរ គ្រូ បង្រៀន ភាសា កូរ៉េ មានស្រុកកំណើត ភូមិ កោះវត្ត ឃុំខ្នារ ទទឹង ស្រុក បាកាន ខេត្ត ពោធិ៍ សាត់ ជិះរថយន្ត កាម៉ារី បាឡែន ពណ៌ស ពាក់ស្លាកលេខ ពោធិ៍ សាត់ 2B-1583 ។

ចំណែក នារី ជាសង្សារ មានឈ្មោះ វ.ភ.ម អាយុ ៣០ឆ្នាំ មុខរបរ លក់ គ្រឿង ក្រអូប ស្នាក់នៅ ផ្ទះជួល ក្នុងភូមិ ដំណាក់ធំ ៣ សង្កាត់ ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។

តាម សម្តី នារី ជាសង្សារ បានឲ្យរៀបរាប់ប្រាប់ថា រូប នាង និង ជនរងគ្រោះ បានលួច មាន ទំនាក់ទំនង គ្នា បានរយៈពេល ជាង មួយ ឆ្នាំ មកហើយ ទោះបី ដឹងថា បុរសនេះ មានប្រពន្ធ និងកូន១ រួចមកហើយ ។ នៅថ្ងៃ កើតហេតុបុរសជាសង្សារ ជនរងគ្រោះ បានបើករថយន្តពីខេត្តពោធិ៍សាត់ មកណាត់ ជួបគ្នានៅភ្នំពេញ ម៉ោង ៩យប់ នៅផ្ទះ សំណាក់ម្តុំ ផ្សារសូរិយាម៉ល ខណ្ឌដូនពេញ តែមកដល់ផ្ទះសំណាក់នៅខណ្ឌដូនពេញ អត់មានបន្ទប់ ទើបពួកគាត់បាននាំគ្នាមកជួល ផ្ទះសំណាក់យីហោ “ម្កុដ មាស” ដេក ហើយ មុន នឹង ដេក បុរស ជា សង្សារបានផឹក ស្រាបៀរ ជាមួយ មិត្តភក្ត័ផ្សេងទៀត អស់ ចំនួន ២កំប៉ុង ។ ហើយ រូប នាង ក៏បាន រួមរក្ស័ គ្នាបានមួយដងរួចដេកលក់អស់ទៅ ។

ប្រភពបន្តទៀតថា លុះដល់ម៉ោង កើតហេតុ រូបនាង ស្រាប់តែ លឺបុរសជាសង្សារ មានអាការៈ ដកដង្ហើម លឺៗ ដូចមនុស្សឡើង ស្លិះខុសប្រក្រតីទើប រូបនាងងើបមកហៅឈ្មោះបុរសជាសង្សារ និង យកដៃរឹតទ្រូង តែបុរស ជា សង្សារ បានបាត់ មាត់ បាត់ ក ទើបរូបនាង បាន រត់មក ហៅ បុគ្គលិក ផ្ទះ សំណាក់ ឲ្យឡើងទៅ ជួយ តែពេល ម្ចាស់ ផ្ទះ សំណាក់ បានបី បុរស ជា សង្សារ ចុះ មកដាក់ កង់បី ដើម្បី យក សង្គ្រោះ នៅ មន្ទី រពេទ្យ មកដល់ ជាន់ក្រោម ម្ចាស់ កង់បី ថា បុរស ជាសង្សារ បាន ស្លាប់ បាត់ ទៅ ហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចុះមកពិនិត្យមើលផងដែរ និងបានយកខ្សែមក រុំព័ទ្ធកន្លែងកើតហេតុ ដើម្បីរងចាំខាងសមត្ថកិច្ចជំនាញចុះមក កោសល្យវិច័្ឆយ ។ ចំណែកនារីជាសង្សារ ត្រូវបាន សមត្ថកិច្ច នាំមកសាកសួរ នៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១ ។

បច្ចុប្បន្ន សមត្ថកិច្ច មូលដ្ឋាន បានចុះ ទៅ កន្លែង កើតហេតុ ព្រមទាំង ទំនាក់ទំនង ហៅ ជំនាញ បច្ចេកទេស កោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ ដើម្បី ឲ្យចុះ ទៅ ពិនិត្យ សាក សព ដោយមិនទាន់ដឹងថា សពស្លាប់ ដោយសារមូលហេតុអ្វីនៅឡើយទេ ៕ ជ្រោយពេជ្រ


ចែករំលែក៖