ព័ត៌មានទាន់ហេតុការណ៍៖

បុរសញៀនស្រាម្នាក់ដេកស្លាប់ ដោយសារគាំងបេះដូង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសញៀនស្រាម្នាក់ដេកស្លាប់ កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៩ នៅចំណុច វាលម្រាក់ ភូមិអូរគគីឃំុបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា សាកសពឈ្មោះ យស់ វ៉ាត ហៅខេមរ: ភេទប្រុស អាយុ46ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំ នៅភូមិត្រពាំងឈូកឃុំតាអុង ស្រុកចំកាលើ ខេត្តកំពង់ចាម បច្ចុប្បន្នមកស្នាក់នៅធ្វើចការ នៅតំបន់កើតហេតុខាងលើ ។

តាមការរៀបរាប់របស់ឈ្មោះនល់ ស្រីណាក់ ភេទស្រីអាយុ27ឆ្នាំ ត្រូវជាប្រពន្ធ បានបំភ្លឺថា៖ ខ្លួនបានមករស់នៅប្រកបរបរធ្វើចំការ នេះរយៈពេលជាងមួយឆ្នាំហើយ ប្ដីរបស់ខ្លួនជាមនុស្សញៀនស្រា ពេលដាច់ស្រា មានអាការៈធ្វើទុក្ខ ដូចជាប្រកាច់ និងល្ហិតល្ហៃ ធ្វើការ ងារមិនកើត ។ មុនកើតហេតុ នៅ ពេលព្រឹកខ្លួនបានទុកប្ដីឲ្យនៅចាំចំការ តែម្នាក់ឯង ដោយខ្លួនទៅការប្អូននៅឯស្រុកកំណើត លុះវេលាម៉ោង23:35នាទីយប់ បង ប្អូនបានតេប្រាប់ថា៖ ប្ដីខ្លួនដេកស្លាប់ ឮដូច្នេះខ្លួន ក៏ បានប្រញាប់ប្រញាល់ត្រឡប់មកមើលប្ដី នៅឯចំការ វិញ ពេលមកដល់ ក៏បានឃើញប្ដីស្លាប់ពិតមែន ដោយមានញាតិជិតខាងមកជួបជុំហើយបានប្រាប់ថា គាត់ដេកស្លាប់នៅលើរោងតែម្នាក់ឯង ។

កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីឡើយ រួចក៏សន្និដ្ឋានថា ពិតជាបានស្លាប់ដោយសារជំងឺគាំងបេះដូងមែន ៕ ប៊ុនរិទ្ធី


ចែករំលែក៖