ភ្នំពេញ៖ មន្ទីរសាធារណការ បានយកគ្រឿងចក្រកាយផ្លូវដាក់ប្រព័ន្ធលូធំៗនៅលើកំណាត់ផ្លូវលេខ៤៧ នៅចំណុចស្ថានីយប្រេងឥន្ទនៈ ToTal ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសគ្រោះទឹកជំនន់ ។
កន្លងមក ដោយសារតែប្រព័ន្ធលូតូចៗ ពេលភ្លៀងមកម្តងៗ តែងតែកកស្ទះទឹកហូរមិនទាន់ លិចជន់ ពិបាកដល់បងប្អូនរស់នៅក្បែរ និងធ្វើដំណើរពេលនេះ លែងព្រួយបារម្ភទៀតហើយ ដោយសារមន្ទីរសាធារណការ បានយកគ្រឿងចក្រមកកាយផ្លូវ ដើម្បីដាក់ជាប្រព័ន្ធលូធំៗ ងាយស្រួលបញ្ចៀសនូវគ្រឿងទឹកជំនន់នារដូវវស្សា ។
គេបានសង្កេតឃើញថា ទីតាំងខាងលើ ជារៀងរាល់ថ្ងៃ មានការកកស្ទះចរាចរណ៍ផងដែរ ខណៈខាងមន្ទីរកំពុងជួសជុល ៕ សុខាសែនជ័យ