ខេត្តព្រសីហនុ៖ នគរបាលមូលដ្អានបានឲ្យដឹងថា នៅវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកោះឫស្សី ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សឃាតដោយ ចេតនាមួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ម៉ៅ ឈឿន ភេទប្រុស អាយុ៣៤ ឆ្នាំមុខរបរកម្មករសំណង់ បានប្រើកាំបិតចុងស្រួចចាក់ ទៅលើកូនចុង និងប្រពន្ធរបស់ខ្លួន បណ្តាលឲ្យកូនប្រុសម្នាក់ឈ្មោះ ឃីន អាយុ៦ ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងប្រពន្ធ ឈ្មោះសែម ខោន អាយុ៣៣ ឆ្នាំ រងរបួសធ្ងន់កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។
មូលហេតុជនសង្ស័យស្រវឹងស្រា ហើយមានទំនាស់ពាក្យសំដី ។
បច្ចុប្បន្ននគរបាលបានឃាត់ ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ