ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបអ្នកគ្រូបង្រៀនបានសម្រេច គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបយួរដៃពីអ្នកគ្រូបង្រៀនម្នាក់ បានសម្រេច ខណ:ដាក់ថ្ពក់នៅចន្លោះកណ្តាលម៉ូតូ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវលេ៥៩៨ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ ព្រំ សម្បត្តិធារី អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូស្កុបពី ពណ៌ឈាមជ្រូក តាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូប្រភេទអូតូ មិនស្គាល់ម៉ាកមកពីក្រោយ លូកដៃធ្វើសកម្មភាពឆក់យកកាបូបយួរដៃ ដែលគាត់ដាក់នៅចន្លោះកណ្តាលម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ជនរងគ្រោះបន្តថា ក្នុងកាបូប មានឯកសារមួយចំនួន កាតATMមួយសន្លឹក កាតមន្ត្រីរាជការក្រសួងអប់រំមួយសន្លឹក លុយ១៣៥ដុល្លារ និងទូរស័ព្ទដៃម៉ាកអាយហ្វូន មួយគ្រឿងផងដែរ។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ដើម្បីឲ្យសម្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖