សេចក្តីជូនដំណឹងពីក្រុមហ៊ុនCellcard
ដោយសារបញ្ហាកង្វះខាតថាមពលនៅតែបន្តប៉ះពាល់លើប្រព័ន្ធផ្តត់ផ្តង់សេវា ក្រុមហ៊ុន Cellcardនៅតែបន្តយ៉ាងសកម្ម ដើម្បីរក្សាទំនាក់ទំនងជូនប្រជាជនកម្ពុជា។
លោកIan Watsonនាយកប្រតិបត្តិរបស់ក្រុមហ៊ុនCellcardមានប្រសាសន៍ថា ក្រុមការងាររបស់យើងនៅតែបម្រើសេវា២៤ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីជួយ និងធានាថាអតិថិជនអាចបន្តការទំនាក់ទំនងគ្នាបានគ្រប់ពេលវេលាបើទោះបីជាមានកង្វះខាតថាមពលក៏ដោយ។
លោក Watson បានឲ្យដឹងថា ក្រុមហ៊ុនCellcardបានរៀបចំជាស្រេចនូវម៉ាស៊ីនភ្លើងក្នុងការបម្រើសេវា និងជួយកាត់បន្ថយកង្វះថាមពល ដែលអាចប៉ះពាល់ដល់ទីតំាងខេត្តមួយចំនួន។
ក្រុមការងាររបស់យើង នឹងធានាលើការបង្កើនលទ្ធភាពសម្រាប់ការផ្គត់ផ្គង់ទៅតំបន់ទំាងនោះនូវថាមពលព្រះអាទិត្យ។ ក្រុមហ៊ុនបានផ្តល់ម៉ាស៊ីនភ្លើងចំនួន៣០ ក្នុងកម្មវិធីបញ្ចូលលុយ និងឈ្នះរង្វាន់(Top Up and Win promotion)។
ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទខ្មែរតែមួយគត់ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនCellcard បានប្តេជ្ញាក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពនិងភាពជឿជាក់ទៅកាន់អតិថិជនរបស់ខ្លួន ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
លោក Watson បានឲ្យដឹងថា ក្រុមហ៊ុនCellcard នៅតែបន្តផ្តល់សេវាកម្ម ធានាដល់បណ្តាញរបស់ខ្លួនក្នុងការផ្តល់សំណងទៅអតិថិជនសម្រាប់ការតេដែលត្រូវបានកាត់ផ្តាច់ ដែលជាក្រុមហ៊ុនតែមួយគត់ដែលបន្តផ្តល់សេវាកម្មមួយនេះ។
លោកបានបន្តថា ក្រុមការងាររបស់យើងទាំងអស់ ពិតជាមានការសប្បាយចិត្តចំពោះសារគាំទ្រ និងការកោតសសើរពីអតិថិជនសម្រាប់សេវាកម្មដែលក្រុមហ៊ុន Cellcardបន្តផ្តល់ជូនពួកគេ។
ខេត្តមួយចំនួនដែលទទួលរងការប៉ះពាល់ រួមមានខេត្តដែលស្ថិតក្នុងភាគខាងត្បូងមានដូចជា៖
ភ្នំពេញ ព្រះសីហនុ តាកែវ កណ្តាល កំពត កំពង់ចាម កោះកុង ស្វាយរៀង និងបាវិត។
និងតំបន់ដែលស្ថិតក្នុងភាគខាងជើងមានដូចជា៖ បាត់ដំបង សៀមរាម បន្ទាយមានជ័យ និង ប៉ោយប៉ែត