ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ កម្ពុជាកើនកំដៅខុសពីបណ្តា ឆ្នាំមុនៗកន្លងមក ដោយសារឥទ្ធិពលនៃ Global Warming

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកព្យាករ នៃក្រសួងធនធានទឹក នៅថ្ងៃទី២៩មេសានេះ បានសេចក្តីជូនដំណឹង​បញ្ជាក់ថា ឥទ្ធិពលនៃ (Global Warming) ធ្វើឲ្យកំដៅមានការកើនឡើងខុសសព្វមួយដង ក្នុង ឆ្នាំ២០១៩នេះ ពោលគឺខុសពីបណ្តា ឆ្នាំមុនៗកន្លងមក ដោយកើនពី២,០០ទៅ២,២០អង្សាសេ ។ ការកើនឡើងកំដៅរហូតមានកម្រិត​ខ្ពស់ ធ្វើឲ្យប៉ះទង្គិច រវាងម៉ាស់ត្រជាក់ និងក្តៅកាន់តែសកម្មថែមទៀត ដែលជាហេតុធ្វើឲ្យអាកាសធាតុប្រែប្រួល ។

យោងតាមសេចក្តីជូនដំណឹងដែលបានព្យាករបង្ហាញថា តាមបណ្តាខេត្តមួយចំនួននឹងមានអាកាសធាតុប្រែប្រួលដូចខាងក្រោមនេះ ៖-នៅថ្ងៃទី ២៩ ខែមេសា ៖ បណ្ដាខេត្ត ភាគពាយ័ព្យ ដូចជាខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យសៀមរាប ខេត្តបាត់ដំបង នឹងអាចមានភ្លៀងកក់ ខែពីតិចទៅមធ្យម នៅស្រុក-ក្រុងមួយចំនួន ។ រីឯនៅបណ្ដាលខេត្តដទៃទៀត មានភ្លៀងកក់ ខែតិចតួច ។ -ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ៖ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀងតាកែវ កំពត ព្រះសីហនុ កណ្ដាល កំពង់ស្ពឺ កំពង់ ឆ្នាំង និងរាជធានីភ្នំពេញអាចមានភ្លៀងកក់ ខែពីតិចទៅបង្គួរ ។

បន្ទាប់​ពីនោះដល់ថ្ងៃទី ៥ ខែឧសភា បណ្ដាខេត្តមួយចំនួនអាចមានភ្លៀងកក់ ខែ ក្នុងកម្រិតពីខ្សោយទៅមធ្យម ខណៈសីតុណ្ហភាពអតិបរមា ជាទូទៅមានពី ៣៥ ទៅ ៣៧អង្សាសេ ។ បន្តពីនោះសីតុណ្ហភាពនឹងបន្តកើនឡើង ដោយសីតុណ្ហភាពអតិបរមាអាចមានពី ៣៧ ទៅ ៤១អង្សាសេ ។ ក្រៅពីអាកាសធាតុបន្តកើនកំដៅ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ៕ សដារ៉ា


ចែករំលែក៖