ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូចំនួន២គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នជ្រុលបុកម៉ូតូហុងដា ស្តុបពីមួយគ្រឿងទៀត ដែលជិះបញ្ច្រាសទិសដៅបណ្តាល ឲ្យរងរបួសធ្ងន់ទាំង២នាក់ និងខូចខាតម៉ូតូទាំងសងខាង ដូចគ្នាយ៉ាងដំណំ ចំណែកអ្នករថរបួស ត្រូវបានរថយន្តសាមុយដឹក យកទៅសង្គ្រោះផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវទំនប់70នៅ ចំណុចម្តុំក្បែរ ស្តាតអូរឡាំពិកចាស់ ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើក ម៉ូតូមួយគ្រឿង ម៉ាកហុងដាស្តុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BN-5612 បើកបរតាមបណ្តោយផ្លូវទំនប់៧០ក្នុងទិសដៅពីលិចទៅកើត ខណៈទើបតែចេញមកពីទិញ បាយឆា រួចបើកបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿនមិនបាន ប្រយ័ត្នស្របពេល ដែលមានស្ត្រីម្នាក់ទៀតបើក ម៉ូតូមួយគ្រឿងម៉ាកហុងដា ស្តុបពីពណ៌ស ដូចគ្នាពាក់ស្លាកលេខ ភ្នំពេញ1CQ-3211 ស្រាបតែបុកគ្នាចំពេញ ទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ទាំង២នាក់ ម្នាក់ខាងប្រុស របួសបែកក្បាល និងខាងស្រីរបួសបែកចញ្ចើម រីឯម៉ូតូភាគីទាំងសងខាង ខ្ទេចអស់មួយកំណាត់ និងបាក់ក្បាំងទាំងសងខាង។ ភ្លាមៗនោះដែរ រថយន្តសង្គ្រោះ របស់គ្លីនិកឯករស្មីបាន មកដល់ដឹកយកជនរងគ្រោះ យកទៅសង្គ្រោះ ។

ក្រោយពេលកើតហេតុម៉ូតូ ភាគីទាំងសងខាងត្រូវ បានសមត្ថកិច្ចជំនាញផ្នែកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖