ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា៖ ថៅកែខារ៉ាអូខេ ឡូហ្សិក០២ ដែលត្រូវបានភ្ញៀវប្តឹងដោយដើរចោទនិយាយពីភ្ញៀវយកលុយដុល្លារក្លែងក្លាយទៅចាយ នៅកន្លែងរបស់ខ្លួន និងប្រមាថមើលងាយនោះ លោក នឹងឲ្យជំនាញធ្វើលិខិត កោះអញ្ជើញ ឲ្យចូលមកការិយាល័យ ដើម្បីសាកសួរនៅពេលឆាប់ៗនេះ បន្ទាប់ពីសាកសួរសាក្សីដើមបណ្តឹងរួច ។
ម្ចាស់ថៅកែឡូហ្សិក០២មានឈ្មោះ ម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សូមរំលឹកថា៖ ភោជនីយដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក០២ ដែលល្បីឈ្មោះបស់សម្លេងនៅក្រុងតាខ្មៅជាខារ៉ាអូខេល្បីជាងគេនោះ ឥឡូវនេះត្រូវបានភ្ញៀវដែលធ្លាប់ចូលជាញឹកញាប់បានដាក់ពាក្យបណ្តឹងប្តឹងថៅកែឡូហ្សិក០២ ពីបទ “បង្កាច់កេរ្តិ៍ “ដោយដើរនិយាយចោទភ្ញៀវថា យកលុយដុល្លារក្លែងក្លាយទៅចាយនៅទីតាំងនោះ និងថែមទាំងប្រមាថមើលងាយបន្ថែមទៀត ។
ភោជនីយដ្ឋាន ឡូហ្សិក ពី និងKTV ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមលោក លី គឹមសូរ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងនាមដើមបណ្តឹងបានប្រាប់អង្គភាពដើមរុាំងឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ថា លោកបានដាក់ពាក្យបណ្តឹងថៅកែខារ៉ាអូខេ ឡូហ្សិក០២ ឈ្មោះម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ ពីបទ “បង្កាច់កេរ្តិ៍ “នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយលោកបញ្ជាក់ថា៖ នៅថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩ ខ្ញុំបាទឧស្សាហ៍ចេញចូលហូបបាយពេលថ្ងៃត្រង់ នៅភោជនីយដ្ឋានឡូហ្សិក០២ និងKTV ហើយ លុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ឈ្មោះ ម៉េត សុភា បាននិយាយប្រប់ឈ្មោះមាស សុខឡាយ ភេទប្រុស អាយុ៣៩ឆ្នាំ ភេទប្រុស អាយុ៣៩ឆ្នាំ ដែលមានទីលំនៅភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មុខរបរមេកា នៅភោជនីយឡូហ្សិក០២ បង្កាច់កេរ្តិ៍លើឈ្មោះ លី គឹមសូរ(មេសូរ)យកលុយដុល្លារក្លែងក្លាយមកចាយនៅភោជនីយដ្ឋាន ឡូហ្សិក ០២ មិនតែប៉ុណ្ណោះថែមទាំងប្រមាថមើលងាយមកលើរូបខ្ញុំបាទថាមានលុយចាយហើយចារឹកដូចបាតផ្សារចឹង ។
ពាក់ពន្ធ័នឹងបញ្ហាខាងលើនេះ ភ្នាក់ងារនគរវត្តបានទំនាក់ទំនងទៅលោកស្រី ម៉េត សុភា តែទូរស័ព្ត តែទៅគ្មានអ្នកទទួល ។
មជ្ឃដ្ឋានជាច្រើននៅក្បែរភោជនីយដ្ឋាន ឡូហ្សិក០២ និងខារ៉ាអូខេ បានលួចបង្ហើបថា ស្ទើរជារៀងរាល់យប់ទីតាំងនោះបានបង្ករសម្លេងរំខានដល់ពួកគាត់ និងជាពិសេសគឺភ្ញៀវដែលចូលទៅទីតាំងនោះ តែងតែផឹកស្រាហើយ បោក កែវ បោកចាន ធ្វើឲ្យពួកគាត់មានការភិតភ័យ ។ ពួកគាត់ ក៏ស្នើរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់មេត្តាមានវិធានការទៅលើទីតាំងនោះផង ៕ ឆ ដា