ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនយុវជន ២នាក់ ក្រោយបើកម៉ូតូតាមក្បួនថ្នាក់ដឹកនាំនៅចំណុច ផ្លូវលេខ១៧២ កែងផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ម៉ោង ៩ព្រឹក។
ជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ ចាន់ បូណា អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី២-ឈ្មោះ លី គឹមសាន អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកឯវត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក Yamaha Mio ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1F-9934។
ប្រភពីសមត្ថកិច្ចខណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ម៉ោង ៨និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាល បានដាក់កម្លាំង ការពារក្បូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អោង សានស៊ូជី ។ ខណៈម៉ោង ៩ព្រឹក ក្បួនបានធ្វើដំណើរមកដល់ចំណុច ផ្លូវ១៧២ កែងផ្លូវព្រះនរោត្តម ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់បើកម៉ូតូ តាមក្បូនដោយល្បឿនលឿន ពីក្រោយមិនព្រមឈប់ សមត្ថកិច្ចក៏បានបើកម៉ូតូដេញឃាត់ខ្លួន យកមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ និងធ្វើតេស្តបឋមរកសារធាតុញៀន (លទ្ធផលវិជ្ជមាន) មានសារធាតុញៀនទាំង ២នាក់។
បច្ចុប្បន្ន សង្ស័យទាំង ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ