ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះរថយន្តម៉ាកស្តារិច១គ្រឿង តែមិនមានអ្នករបួសនោះទេ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកស្តារិច១គ្រឿង ត្រូវអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ អាន មរតា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ រថយន្ត ដែលឆេះម៉ាកស្តារិច ពណ៌លឿង ពាក់ស្នាកលេខ ភ្នំពេញ 2×2894 ។

នគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តបានដឹកគុយទាវ និងនំបញ្ចុកយកទៅឲ្យម៉ូយ លុះដល់ចំណុចខាងលើ ម្ចាស់រថយន្ត ក៏ឈប់ហើយ ក៏យកគុយទាវ និងនំបញ្ចុកចេញពីរថយន្តទៅឲ្យម៉ូយ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីរថយន្តបង្កការភ្ញាក់ផ្អើលតែម្តង ។

សមត្ថកិច្ចមូលដ្ឋានបានទាក់ទងហៅរថយន្តពន្លត់របស់ការិយាល័យអគ្គិភ័យចំនួន ០១គ្រឿង អស់ទឹក០១រថយន្តស្មើ៣ម៉ែត្រគូបជួយបាញ់ពន្ល់តចប់នៅម៉ោង០៧ និង០០នាទី សមត្ថកិច្ចបញ្ជាក់ថា មូលហេតុមកពីឆ្លងចរន្តអគ្គិសនី ៕ តុង សីហា


ចែករំលែក៖