ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើង ខណៈម្ចាស់មិននៅបង្កឲ្យកើតអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងធំខ្ទេចខ្ទីគ្មានសល់

ចែករំលែក៖

ខេត្តសៀមរាប៖ មួយប៉ព្រិចភ្នែកអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងធំ ខ្ទេចខ្ទីគ្មានសល់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣៥នាទី រសៀលថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៩នៅក្នុង ភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះដ៏ធំមួយខ្នងសាងសង់ដោយ ឈើលើ ថ្មក្រោម ប្រកស័ង្កសី ទំហំ១២ម៉ែត្រគុណ នឹង១៦ម៉ែត្រ ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយពីម្ចាស់ចាក់សោចោលម្ចាស់ចេញក្រៅអស់ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស ឈយ អាយុ ៣៥ ឆ្នាំ ជាបុគ្គលិកអង្គការ ជាប្ដី និងប្រពន្ធឈ្មោះ ស៊ា ផល្លា អាយុ ២៩ ឆ្នាំ រស់នៅ ភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ។

មូលហេតុទុស្សេ ខ្សែរភ្លើង ។ ទ្រព្យសម្បត្តិក្នុងផ្ទះទាំងប៉ុន្មាននៅក្នុងផ្ទះត្រូវភ្លើងឆេះ ស្ទើរតែទាំងស្រុង ក្នុងហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ជីវិតមនុស្សទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖