ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់ និងរន្ទះបាញ់ប៉ះពាល់ផ្ទះពលរដ្ន ចំនួន៧ ឃុំនៅ ស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ ខ្យល់កន្រ្តាក់ និងរន្ទះបាញ់បណ្តាលឲ្យ ផ្ទះប្រជាពលរដ្ឋនៅក្នុង ស្រុកបារាយណ៍រងផលប៉ះពាល់ ដួលរលំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃអង្គារ៍ ១១រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦២ត្រូវ និងថ្ងៃទី៣០ ខែមេសា គ.ស២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ខ្យល់កន្ត្រាក់ប៉ះពាល់លើ ៧ ឃុំ មាន= ឃុំគគីធំ ,បាក់ស្នា, ក្រវា ,ស្រឡៅ, អណ្តូងពោធិ , ឃុំពង្រឈូកខ្សាច់ ប៉ះពាល់ផ្ទះចំនួន៧០ខ្នង និង របួសមនុស្សចំនួន៣នាក់ រន្ទះបាញ់ខូចសរសរផ្ទះ១ដើម ងាប់គោចំនួន១ក្បាល ។

ការខូចខាតនេះរួមមាន ខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះចំនួន៧០ខ្នង! រលំទាំងស្រុងចំនួន៥ខ្នងនៅបាក់ស្នា១ខ្នង ,គគីធំ១ខ្នង , ឃុំពង្រ១ខ្នង និង ឃុំស្រឡៅ២ខ្នង (របួសមនុស្ស៣នាក់) ។

របើកដំបូលទាំងស្រុងសរុបចំនួន១១ខ្នង= (ស្រឡៅ៦ខ្នង,ក្រវា២ខ្នង,អណ្តូងពោធិ១ខ្នង, និងឈូកខ្សាច់២ខ្នង) ។

រន្ទះបាញ់០១លើក បណ្តាលឲ្យខូចសរសរផ្ទះ០១ដើមនៅ ឃុំក្រវា, និង ងាប់គោចំនួន០១ក្បាលនៅ ឃុំគគីធំ ។

របើកដំបូលផ្ទះក្រោម៥០%ចំនួន៥៣ខ្នង ក្នុងនោះ ឃុំ ស្រឡៅ៣២ខ្នង, ឃុំក្រវា១៨ និង ឃុំឈូកខ្សាច់៣ខ្នង ។

បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ៕ ប៊ុនរិទ្ធី


ចែករំលែក៖