ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ ប្រុស ស្រី ០៥នាក់ទៀតហើយ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ បញ្ជួនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ ប្រុស ស្រី ០៥ទៀត ត្រូវកម្លាំងសមត្ថកិច្ចនគរបាលណ្ឌសែនសុខ បញ្ជួនទៅតុលាការ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀន និងទទួលផលចោរកម្ម កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ក្រោយពីបញ្ចប់នីតិវិធីសាកសួរ ។

មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ​ជនសង្ស័យ ប្រុស ស្រី ទាំង០៥នាក់ខាងលើគឺពាក់ព័ន្ធនឹងករណីទទួលផលចោរកម្មមាន១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមាន៤នាក់ ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង០៥នាក់នេះគឺកម្លាំងបានបង្ក្រាបបាន​ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ​វិ​ធី​សាកសួរ និ​ងកសាងសំណុំរឿង​បញ្ជួនបន្ត ។

យោងតាមចម្លើយជនស​​​ង្ស័​​​យ​ទាំង០៥នាក់ខាងលើនេះ បានសារភាពថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ​ម្តង​ ។

លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសារធាតុ​ញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាប ឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ ​៕ តុង សីហា


ចែករំលែក៖