ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានទីតាំង ល្បែងស៊ីសងកក់ឆ្នោតវៀតណាមចំនួន ពីរកន្លែង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧ មករា កំពុងតែបើក លេងយ៉ាងរលូនដោយចំហក្រោមក្រសែភ្នែកអាជ្ញាធរមូលដ្ឋាន។
ទីតាំងទីមួយ ត្រូវបានគេដឹងថា ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ១៣៧ក្នុងផ្សារសេរីភាព ចំណែកទីតាំងមួយទៀតស្ថិតនៅផ្ទះវេរលុយយិហោ true money ផ្ទះលេខ ៥៦Aផ្លូវ ១៤៣ ។ បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ទីតាំងទាំងពីរខាងលើនេះ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានមិនហ៊ានមកក្បែរនោះទេ ដោយ ខ្លាចឥទ្ធិពលនិងអំណាច របស់បុគ្គលម្នាក់ឈ្មោះ រាជ ដែលគេដឹងថា ជាដៃស្ដាំរបស់មេឆ្នោត ដ៏មានឥទ្ធិពលម្នាក់នៅក្នុងរាជធានីភ្នំពេញ ។
បើយោងតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបានចែងច្បាស់ថា ក្នុងមូលដ្ឋានគ្មានទេល្បែងស៊ីសង តែនេះ បែរជាមានល្បែងស៊ីសងកត់ឆ្នោតវៀតណាម បើកលេងយ៉ាងរលូនទៅវិញ នៅក្នុងទឹកដីខណ្ឌ៧ មករា ក្រោមការគ្រប់គ្រងរបស់លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ចាំមើលតើលោក លីម សុភា លោកនឹងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងស៊ីសង គត់ឆ្នោតវៀតណាមទាំងពីរកន្លែងនៅក្នុងសង្កាត់វាលវង់នេះបើគេអះអាងថាមានអ្នកមានអំណាចនិងឥតទ្ធិពលកាងនៅពីក្រោយបែបនេះ ៕ស សម