ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពលួច រួចរត់គេចខ្លួនអស់ជាច្រើនខែ ត្រឡប់មកវិញ ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានរត់គេចខ្លួនក្នុងមូលដ្ឋានអស់រយះពេលជាច្រើនខែ បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពលួច លុះក្រោយមកត្រឡប់មកវិញត្រូវបានសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួនដោយយោងតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ចាន់ថន សុខនី ហៅឃ្នី ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ.៤៦៨ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ដែលចោទប្រកាន់ពីបទ លួច ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ ជនត្រូវចោទរូបនេះ បានធ្វើសកមភាពលួច នៅត្រង់ចំណុចភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជននេះ បានព្យាយមរត់គេចខ្លួនចេញពីមូលដ្ឋានអស់ជាច្រើនខែ ដោយពុំដឹងថាទៅណានោះទេ ។ លុះមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃើញជនសង្ស័យខាងលើក្នុងមូលដ្ឋាន ភ្លាមនោះក៏ឃាត់ខ្លួន រួចយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីក៏សាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖