ព័ត៌មានទាន់ហេតុការណ៍៖

គោយន្ដកន្ត្រៃបើកបរមិនគោរពចរាចរណ៍ បុកម៉ូតូ ស្លាប់បុរសម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកគោយន្តកន្ត្រៃ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ និងម្នាក់ទៀតរង របួសធ្ងន់ ខូចខាតម៉ូតូ១គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១៩ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1J.7378 បើកបរដោយឈ្មោះ កៀន ទ្រា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃគុយ ឃំុព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បុគ្គលិកអង្គការវាយស៊ីភី ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ។ អ្នករួមដំណើរឈ្មោះ ពាន.សៀនខ័រ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរបុគ្គលិកអង្គការវាយស៊ីភី នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូរបួសធ្ងន់ ពាក់មួកសុវត្ថិភាព ។

ចំណែកគោយន្ដកន្ត្រៃយ៍ និងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបើកគោយន្ដកន្ត្រៃគេចចេញពីកន្លែងកើតហេតុបាត់ ។

មូលហេតុ បង្កដោយគោយន្ដកន្ត្រៃ គ្មានភ្លើង និងចំណាំងស្លាកខាងក្រោយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រួចប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ព្រមទាំងបើកការស៊ីបអង្គេត រកមុខសញ្ញាជនបង្កខាងគោយន្ដកន្ត្រៃ ៕ ប៊ុនរិទ្ធី


ចែករំលែក៖