ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ដោយសារខ្យល់កន្រ្តាក់ លាយភ្លៀងរលំផ្ទះសង្កត់ នៅ ស្រុកសណ្ដាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ភ្លៀងលាយខ្យល់កន្រ្តាក់បណ្តាឲ្យបុរសចំណាស់ម្នាក់ស្លាប់ និងរលំផ្ទះ០១ខ្នង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចិន រិន ភេទប្រុស អាយុ៥០ឆ្នាំ (ស្លាប់ )មាន ស្រុកកំណើតនៅ ភូមិគន្ធំ ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ខូចខាត រលំផ្ទះ០១ខ្នងទំហំ៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត រងការបាក់បែកខូចខាត ។

ក្រោយហេតុការណ៍ សមត្ថកិច្ចចុះធ្វើកំណត់ហេតុរាយការណ៍បន្ដ ៕ ប៊ុនរិទ្ធី


ចែករំលែក៖