ព័ត៌មានទាន់ហេតុការណ៍៖

ចិនបើករថយន្តជែងស្តាំដៃជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិន ២នាក់ បានបើករថយន្ត ជែងខាងស្តាំ ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ដែលបើកស៊ីញ៉ូវបត់ស្តាំ បណ្តាលឲ្យកៀបជាប់គ្នា រងការខូចខាត ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវហាណូយ កែងនឹងផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ម៉ាកហ្វូយហ្សូរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1389 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ ហាណូយ ។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តក្រឡុកស៊ីម៉ងត៍ បានបត់ស្តាំបំណងទៅផ្លូវសម្តេច ជាស៊ីម ដោយបានបើកភ្លើងស៊ីញ៉ូវត្រឹមត្រូវផងដែរ ។ ភ្លាមនោះ ក៏មានរថយន្ត ម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-0502 បើកបរដោយបុរសជាជនជាតិចិនម្នាក់ និងមានបុរសម្នាក់រួមដំណើរ ក្នុងទិសដៅស្របគ្នាមកពីក្រោយ ព្យាយាមបើជែងខាងស្តាំបានជ្រុលទៅបុក រថយន្តក្រឡុកស៊ីម៉ងត៍ រងការខូចខាតក្រពឹត និងធ្លាក់កាងខាងមុខតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចេញមកជួយអន្តរាគមន៍ និងបានឲ្យភាគីទាំងសងខាសម្របសម្រួលគ្នា ដោយភាគីទាំង២យករថយន្តទៅជួសជុលរៀងខ្លួន ៕ ជ្រោយពេជ្រ


ចែករំលែក៖