ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលរត់ជាន់ជើងគ្នាដោយសារភ្លើងឆេះព្រៃរាលដាលក្បែរសាលាស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះព្រៃ កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃព្រហស្បតិ៍១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា គ.ស ២០១៩ ស្ថិតនៅចំណុចខាងក្រោយសាលាស្រុកសន្ទុក ភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ។

មូលហេតុ បណ្តាលមកពីភ្លើងព្រៃឆេះរាល ។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកបានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹក អស់ចំនួន០៣រថយន្តស្មើនឹង១២ម៉ែត្រគុប រលត់ទាំងស្រុងមិនបង្ករឲ្យឆេះរាលដាលបន្តទៀត មានកម្លាំងចុះអន្តរាគមន៍សរុបចំនួន០៧នាក់ ។

សមត្ថកិច្ចថាសំណាងល្អកុំតែពន្លតទាន់ ម្ល៉េះអាសន្នធំហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖