ព័ត៌មានទាន់ហេតុការណ៍៖

សត្វចង្រិត​ កន្តេះឡង់​ ឌុ​ក​ឌឿ​ ខុសច្បាប់​ និង​ខូចគុណភាព​ ជាង​១តោន ត្រូវសមត្ថកិច្ចចាប់​បានយក​ដុត​កម្ទេច​ចោល

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាល​នាយកដ្ឋានប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ បានធ្វើពិធី​ដុត​កម្ទេច​ចោល​នៅ សត្វចង្រិត​ កន្តេះឡង់​ ឌុ​ក​ឌឿ​ ខុសច្បាប់​ និង​ខូចគុណភាព​ ជាង​មួយ​តោន​ នៅ​ទីលាន​ដុត​សំរាម​ ក្នុង​ខណ្ឌដង្កោ កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៩​ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបាននៅរាជធានីភ្នំពេញ ​ ។ ​

លោក​ឧត្តមសេនីយ៍ឯក​ ចាន់​ វ៉ា​ន់​ធឿ​ន​ ប្រធាន​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ចង្រិត​ កន្តេះឡង់​ ឌុ​ក​ឌឿ​ ខុសច្បាប់​ និង​ខូចគុណភាព​ ជាង​មួយ​តោន​ ត្រូវ​បាន​កម្លាំង​ជំនាញ​បង្ក្រាប​នៅ​ចំណតរថយន្ត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ ខណ្ឌចំការមន ។ ​

លោក​ប្រធាន​នាយកដ្ឋាន​បន្ត​ថា​ ការ​បង្ក្រាប​ខាងលើ​ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​ចង្រិត​ កន្តេះឡង់​ ឌុ​ក​ឌឿ​ ខុសច្បាប់​ និង​ខូចគុណភាព​ ជាង​មួយ​តោន​ សង្ស័យនាំចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​ប្រធាន​នាយករ​ដ្ឋា​ន​បាន​ចាត់​កម្លាំង​ទៅ​បង្ក្រាប​ភ្លាមៗ​ ។ ​

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០១៩​ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​បង្ក្រាប​ករណី​នាំ​ចូល​ចង្រិត​ កន្តេះឡង់​ ឌុ​ក​ឌឿ​ ខុសច្បាប់​ និង​ខូចគុណភាព​ ៕ស រស្មី


ចែករំលែក៖