ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដាច់រ៉ឺទីលបុករថយន្ដបង្កឲ្យមានអ្នកស្លាប់ម្នាក់របួសធ្ងន់ស្រាល៤នាក់ខូចខាតរថយន្ដ២គ្រឿង អ្នកបង្កចុះរត់បាតស្រមោល

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យ បុរសម្នាក់ស្លាប់ និង០៤នាក់ រងរបួស និងខូចរថយន្ត២គ្រឿង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧ និង២០នាទី ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិ០៦ ចន្លោះគីឡូម៉ែត្រលេខ១២៨-១២៩ ភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពងធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D.8157 បើកពីត្បូងទៅជើង ដោយឈ្មោះនុត សាផុន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិស្លាកែត សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន កំពងធំ របូសធ្ងន់ មុខរបរបើកបររថយន្ត ។

អ្នករួមដំណើរ០៤នាក់: ១-ឈ្មោះ ប៊ុន ថងប្រុស អាយុ៣២ឆ្នាំនៅភូមិក្តី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មុខរបរកម្មករ ។ ២-ឈ្មោះទួន ចាន់ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនខេត្តកំពង់ធំ របួសធ្ងន់ មុខរបរកម្មករ ។ ៣-ឈ្មោះ អ៊ុ សុខម៉េង ប្រុស អាយុ២៣ឆ្នាំ នៅភូមិអូរអណ្តូង ឃុំត្រពាំងឫុស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកម្មករ របួសស្រាល ។ ៤-ឈ្មោះ ដេត វិបុល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ខេត្តកំពង់ធំ មុខរបរកម្មករ របួសធ្ងន់ ។

រថយន្តម៉ាក international ពណ៌បៃតង ស្លាកលេខ ភ្នំពេញ3E.3606 បើកបរទិសដៅពីទៅជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ។

មូលហេតុជាបឋមបង្កដោយរថយន្តម៉ាកយ៉ាន់ដាយ ស្លាកលេខភ្នំពេញ3D.8157 ដាច់រុឺទិលចង្កូច រេទៅបុករថយន្តដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយទិសគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ហើយប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖