ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងស្រុករមាសហែក ដឹកនាំមន្ត្រីរាជការ ក្រុមយុវជន សម្អាតបរិស្ថាន នៅទីប្រជុំជន ផ្សារកំពង់ត្រាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ១៤ រោច ខែចេត្រ ឆ្នំាច ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នំា២០១៩ លោកស៊ូ ម៉ុលអភិបាលរងស្រុករមាសហែក បានដឹកនំាមន្រ្តីរាជការក្រុមយុវជន សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនប្រមូលសំរាមSCR សម្អាតបរិស្ថាន នៅទីប្រជុំជនផ្សារកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមវត្តមានចូលរួម ចំនួន១៤៩០នាក់ ។

ក្នុងឱកាសនោះ លោកស៊ូ ម៉ុលអភិបាលរងស្រុករមាសហែក បានឲ្យដឹងថា ការសម្អាតបរិស្ថាន នៅទីប្រជុំជនផ្សារកំពង់ត្រាច នាពេលនេះ គឺក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតី ឲ្យថ្នាក់ដឹកនំាស្រុក អង្គភាព ការិយាល័យ ឃុំ ភូមិ មន្រ្តីរាជការ និងប្រជាពលរដ្ឋទំាងអស់ ចូលរួមសម្អាតអនាម័យបរិស្ថាន គោលដៅធ្វើយ៉ាងណាឲ្យស្រុក កាន់តែមានសោភណ្ឌភាពស្រស់បំព្រង គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន អង្គភាព ស្ថាប័ន និងតាមទីសាធារណៈជាដើម ធ្វើយ៉ាងណាធានាបាននៅសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងបណ្តុះស្មារតីដល់យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមក្នុងន័យលើកកម្ពស់ ការចូលរួមចំណែកក្នុងរក្សាបាននូវបរិស្ថានស្អាតផងដែរ ។

លោកបន្ថែមទៀតថា ក្នុងនាមតំណាងរដ្ឋបាលស្រុករមាសហែក សូមអំពាវនាវដល់បងប្អូនទំាងអស់ សូមចូលរួមរក្សា និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ហើយនាពេលឆាប់ៗខាងមុខនេះ ដោយមានការសហការពីក្រុមហ៊ុនប្រមួលសំរាម SCR មានទីតំាងស្ថិតនៅភូមិខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែក និងចុះការអនុវត្តប្រមូលសំរាមនៅតាមបណ្តា ទីប្រជុំជនក្នុងស្រុក ដើម្បីទៅដាក់នៅទីតំាងដែលបានកំណត់ជាក់ជាមិនខានដូចពាក្យស្លោកថា អនាម័យល្អ បរិស្ថានស្អាត នំាមកនូវសុខភាព បរិស្ថានស្អាតផ្តើមចេញពីយើងទំាងអស់គ្នា ៕ យឹម សុថាន


ចែករំលែក៖