ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ថា មានប្រជាពលរដ្ឋនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបរគោយន្តកន្រ្តៃទៅរកកាប់ក្រាក់មកធ្វើបង្គោលរបង បានប្រទះឃើញគ្រាប់សល់ពីសម័យសង្គ្រាមមិនទាន់ផ្ទុះ ក៏រើសបោះចោលឲ្យឆ្ងាយពីផ្លូវ ស្រាប់តែផ្ទុះបណ្តាលឲ្យអំបែងខ្ទាតត្រូវចំនួន៣កន្លែងរងរបួសធ្ងន់ ។
លោកឡោ ភឹម ប្រជាការពារភូមិស្រោង ឃុំខ្វាវបានប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះមានឈ្មោះ ចាន រុន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។
ក្រោយកើតហេតុត្រូវបានប្រជាការពារស្រោងបញ្ជូន ជនរងគ្រោះ មកកាន់មណ្ឌលសុខភាពឃុំខ្វាវដើម្បីជួយសង្រ្គោះបន្ទាន់ ៕ ប៊ុនរិទ្ធី