ព័ត៌មានទាន់ហេតុការណ៍៖

ធ្មេចបើកៗ ខួបគម្រប់១០០ថ្ងៃ សពខេមរៈ ស្រីពៅ ហើយ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃសៅរ៍ទី ០៤ ខែឧសភា ឆ្នាំ២០១៩ គឺជាថ្ងៃគម្រប់១០០ថ្ងៃហើយ ដែលតារាចម្រៀងស្រី ខេមរៈ ស្រីពៅ បានបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយ ។ ពិធីបុណ្យ នេះត្រូវបានរៀបចំធ្វើឡើងនៅគេហដ្ឋានតារាចម្រៀង ខេមរៈ សេរីមន្តជាបងប្រុសនាងសង្កាត់ភ្នំពេញថ្មី ។

ពិធីបុណ្យឧទ្ទិសកុសលគម្រប់១០០ថ្ងៃជូនដល់សពខេមរៈ ស្រីពៅ ត្រូវបានធ្វើឡើងក្រោមការញ្ជើញវត្តមានសិល្បករ និងភ្ញៀវកិត្តិយសជិតឆ្ងាយជាច្រើន ។ ១០០ថ្ងៃកន្លងផុតទៅក្រុមគ្រួសារពិសេសបងប្រុសរបស់នាងនៅតែបង្ហាញពីក្តីសោកស្តាយអាឡោះអាល័យ ហើយក៏ជាវេលាកាន់ទុក្ខមួយសម្រាប់ខេមរៈ សិរីមន្ត ដែលលោកបានផ្អាកមិនទទួលការងារសិល្បៈនោះទេ ។

គួរបញ្ជាក់ដែរថា សាច់ញាតិ សិល្បករមហាជន ដែលបានចូលរួមផ្ទាល់សុទ្ធតែបង្ហាញពីក្តីអាឡោះអាល័យ ស្តាយស្រណោះចំពោះការបាត់បង់ជីវិតតារាស្រីដ៏ទន់ភ្លន់សុភាពរាបសារខេមរៈ ស្រីពៅ។ នាងបានទទួលមរណៈភាពនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅប្រទេសឥណ្ឌា ក្នុងវ័យ ២៨ ឆ្នាំ ក្រោយពេលចេញទៅសម្រាក និង ព្យាបាលជំងឺនៅទីនោះអស់ពេលជាង ២ ខែ ៕ វឌ្ឍនា


ចែករំលែក៖