ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាជាមួយប្រពន្ធក្លើអស់ជាងមួយដប ស្រវឹងប៉ុនប៉ងចាប់រំលោភ ប្តីដឹងខ្លួនទាន់ វាយមួយកំភ្លៀង សង្ស័យប្រពន្ធត្រូវរ៉ូវគ្នា

ចែករំលែក៖

ភ្នំពេញ៖​ ស្រ្តីម្នាក់បានមកដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីផឹកស្រាស្រវឹងជាមួយក្លើប្តី កាលពីព្រលប់រួចនាំគ្នាចូលដេកក្នុងផ្ទះរហូតដល់យប់រំលងអធ្រាត្រ មានឱកាសស្ងាត់បុរសជាក្លើរបស់ប្តីបានចុះពីលើឡៅតឿ ចូលបន្ទប់ស្រ្តីរងគ្រោះធ្វើសកម្មភាពឡើងពោបពីលើស្រ្តីរងគ្រោះ ចាប់ទាញសារ៉ុងចោមពុំច្របាច់ដោះថើបញីញក់រហូតប៉ះប្តីក្បែរនោះដឹងខ្លួនឆោឡោ វាយប្រពន្ធមួយកំភ្លៀង សង្ស័យត្រូវគ្នា ។ ក្រោយកើតហេតុបុរសជាក្លើរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង២ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួលមួយកន្លែងក្នុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ ទី ភេទប្រុស អាយុជាង៤០ ឆ្នាំ មានមុខរបរម៉ៅការសំណង់ស្នាក់នៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ចំណែកឯនារីរងគ្រោះមានឈ្មោះ អាយុ៤៧ ឆ្នាំមុខរបរនៅផ្ទះ មានកូនប្រុស ស្រី៣នាក់ ជាមួយប្តីមុន ។ រីឯប្តីក្រោយមានឈ្មោះ រស់ ហ៊ាន អាយុ៣៩ ឆ្នាំ មានមុខរបរសន្តិសុខឯកជន អ្នកទាំងអស់គ្នាស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ ។

តាមនារីរងគ្រោះឲ្យដឹងថា​ នៅព្រលប់ថ្ងៃទី២​ ខែឧសភា​ ឆ្នាំ​២០១៩ មុនពេលកើតហេតុជនសង្ស័យបានមកផ្ទះនារីរងគ្រោះហើយឲ្យនារីរងគ្រោះទៅទិញស្រាចំនួន២ដប ពេលនោះប្តីនារីរងគ្រោះ ក៏នៅទីនោះដែរ រួចពួកគេបានផឹកស្រាអស់ជាង១ដប គ្នាបីនាក់ដោយប្តីនារីរងគ្រោះមិនបានផឹកនោះទេ ផឹកតែនារីរងគ្រោះ, ជនសង្ស័យ និងមិត្តភក្តិប្រុសម្នាក់ទៀតប៉ុណ្ណោះ តែជនសង្ស័យផឹកស្រាអស់តែបន្តិចទេ ។

លុះរហូតដល់យប់ជ្រៅ ពួកគេឈប់ផឹករួច នារីរងគ្រោះ ក៏ស្រវឹងស្រា បានគេងចោមពុងសារ៉ុងជាមួយប្តី និងកូនប្រុសស្រី៣នាក់ទៀត នៅក្នុងបន្ទប់លើឥដ្ឋ ចំណែកជនសង្ស័យ និងមិត្តប្រុសម្នាក់ទៀតគេងនៅជាន់ឡៅតឿ ។

ប្រភពដដែលបន្តថា លុះដល់ប្តី និងកូនៗ រួមទាំងគាត់គេងលក់អស់ហើយ ជនសង្ស័យមិនគេងឡើយ ដោយចុះមកក្រោម មិនដឹងតាំងពីពេលណានោះទេ ស្រាប់តែនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែដដែល ជនសង្ស័យមកឡើងពោបពីលើខ្លួននាង ខណៈពេលនាងគេងផ្ងាររួចចាប់ទាញសារ៉ុងចេញ និងច្របាច់ដោះនាងថើបញីញក់ប៉ងរំលោភ តែប្តីភ្ញាក់ដឹងខ្លួនទាន់ឃើញ បានវាយនាងជាប្រពន្ធមួយកំភ្លៀង ទើបនាងភ្ញាក់ដឹងខ្លួនដែរ ខណៈនោះជនសង្ស័យបានលើកខោរត់គេចខ្លួនបាត់ ។

តាមប្រភពពីប្តីនារីរងគ្រោះឲ្យដឹងថា គាត់បានវាយប្រពន្ធ១កំភ្លៀង ព្រោះសង្ស័យថា ប្រពន្ធត្រូវរ៉ូវគ្នាជាមួយបុរសជាមិត្តភក្តិគាត់ ទើបវាយប្រពន្ធបែបនេះ ។

ក្រោយពេលកើតហេតុ រហូតដល់ម៉ោង២រសៀលថ្ងៃ ខែ ឆ្នាំដដែល នារីរងគ្រោះ និងប្តីបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋទួលសង្កែទី១ ពេលសមត្ថកិច្ចសួរនាំដឹងថា មិនមែនកើតឡើងនៅទឹកដីប៉ុស្តិ៍ទួលសង្កែទី១ ក៏ប្រាប់ឲ្យ២នាក់ប្តីប្រពន្ធទៅប៉ុស្តិ៍នគរបាលឫស្សីកែវវិញ តែគេមិនបានដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើទៅដាក់ពាក្យបណ្តឹងដែរ ឬអត់នោះទេ ៕ អរុណរះ


ចែករំលែក៖