ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបុកបង្គូលភ្លើងបាក់១ដើម រថយន្តធ្លាកចូលប្រឡាយទឹកស្អុយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីស300មួយគ្រឿង បានរេចង្កូតទៅបុកបង្គូលភ្លើងបាក់អស់១ដើម រថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយទៅមុខលេងរួច តែមិនបង្កឲ្យម្ចាស់រងរបួស ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងលិចស្តុបទំនប់កប់ស្រូវប្រមាណជា២០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម ក្នុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុសម្នាក់បើករថយន្តឡិចស៊ីស RX300 ពណ៌ស្ក​ ស្លាកលេខ ភ្នំពេញ 2AU-8205 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរទិសដៅពិកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវតាមចិញ្ចើមផ្លូវបណ្តាលឲ្យ បាក់អស់១ដើម រថយន្តបង្កបានធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយទៅមុខលេរួច ចំណែកម្ចាស់រថយន្តបានបើកចេញមកក្រៅដោយមិនរងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖