ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះគ្រឹះស្ថានឯកជន អិលប៊ីភីមីក្រូហិរញ្ញវត្ថុភីអិលស៊ី ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១៤គ្រឿង ទើបរលត់

ចែករំលែក៖

ភ្នំពេញ៖ មានអគ្គិភ័យមួយបានឆាប់ឆេះគ្រឹះស្ថានឯកជនអិលប៊ីភីមីក្រូហិរញ្ញវត្ថុភីអិលស៊ី យ៉ាងខ្លាំង តែត្រូវបាន សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្ដរាគមន៍កាលពីវេលាម៉ោង ៨ និង១៥យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ទល់មុខវិទ្យាល័យបាក់ទូក ស្ថិតក្នុង ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលគ្រោះអគ្គិភ័យនេះកើតឡើង ឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីគ្រឹះស្ថានអិលប៊ីភីមីក្រូហិរញ្ញវត្ថុជាន់ទី៧យ៉ាងខ្លាំង ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៤គ្រឿង ទើបរលត់ទៅវិញ នៅវេលាម៉ោង ៩ និង៥០នាទី ។

ចំណែកមូលហេតុ ដែលបណ្ដាលឲ្យមានផ្សេងខ្មួលខ្មាញ់នេះ មកពីភ្លេចដកខ្សែកុំព្យូទ័របណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីតែម្ដង ៕ ស​រស្មី


ចែករំលែក៖