ព័ត៌មានទាន់ហេតុការណ៍៖

នារី៣នាក់ បើករថយន្តព្រូស ទៅបុករបាំង ពុះចែកទ្រូងផ្លូវ រងរបួសធ្ងន់ពីរនាក់ និងម្នាក់ទៀត រងរបួសស្រាស

ចែករំលែក៖

ភ្នំពេញ ៖ នារីពីរនាក់បានរងរបួសធ្ងន់ បែកមុខ បែកមាត់ ចំណែកម្នាក់ទៀត រងរបួសស្រាល ខណៈបើករថយន្តព្រូសទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តជាប់របាំថ្មទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលង់អធ្រាត្រ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបក្ដាន់ពីរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញមាននារីស្រស់ស្អាត់ម្នាក់ និងអ្នករួមដំណើពីរនាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6595 ធ្វើដំណើតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ងោកមួយភាំងរេបង្កូតមកខាងឆ្វេងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាតខាងមុខយ៉ាងដំណំ ។ ចំណែកអ្នកបើកនៅខាងមុខពីរនាក់បែកមុខបែកមាត់ហូរឈាមរងរបួសធ្ងន់ ភ្លាមៗត្រូវបានម៉ូតូកង់បីនៅក្បែលនោះដឹងយកទៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនង ទៅសមកិច្ចជំនាញចុះមកវាស់វែង ស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ នៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖