ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿងបញ្ជួនជនសង្ស័យ១៥នាក់ ទៅតុលាការក្រោយពីបញ្ចប់នីតិវិធីសាកសួរ ។
មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង១៥នាក់ខាងលើគឺពាក់ព័ន្ធ នឹងករណីឆក់១ករណីមាន២នាក់ រក្សាទុក១ករណីមាន១នាក់, ប្រើប្រាស់គ្រឿងញៀន៤ករណី មាន៨នាក់ និងករណីឆក់១ករណី មាន៤នាក់ទៀត សរុប១៥នាក់ ។
ក្នុងនោះដែរ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលា ៕ តុង សីហា