ខេត្តកណ្តាល៖ ស្ត្រីជិត១០នាក់ បានត្រូវនគរបាលស្រុកអង្គស្នួលចុះបង្ក្រាប នាំខ្លួនទៅទទួលយកការអប់រំពីសមត្ថកិច្ច ខណៈមិនខិតខំប្រកបរបររកស៊ី មើលថែកូនចៅ ក្រុមគ្រួសារ បែរជានាំគ្នាប្រព្រឹត្តល្បែងស៊ីសងទៅវិញ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។
ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចផ្ទះ ឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សាក្សីបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀរស៊ីគូថៃ) ។
ជនសង្ស័យ៧នាក់ ទី០១ ឈ្មោះ មឿន គួន ភេទស្រីអាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាម្ចាស់ផ្ទះ) ទី០២-ឥ ឈ្មោះ ស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូ នៅភូមិចំការថ្លែងឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល(អ្នកលេង) ទី០៣ ឈ្មោះ តៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ត កណ្តាលជាអ្នកឈរមើលផងលេងផង ទី០៤ ឈ្មោះ ទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកលេង ទី០៥ ឈ្មោះ ឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតខ្មែរ មុខរបរកម្មការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកលេង ទី០៦ ឈ្មោះ មឿង ធីតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិកម្មកររោងចក្រ នៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)ទី០៧ ឈ្មោះ ភុន ផាវី ភេទស្រី អាយុ៣៤ឆ្នាំ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកលេង ។
វត្ថុតាងចាប់យក៖បៀរ ១០សន្លឹក កំរាលភួយចំនួន១ និងកន្ទេលក្រហមចំនួន១ ។
នៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលថា នៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀស៊ីគូថៃហើយកាន់បៀគ្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក ។ តាមចម្លើយសារភាពរបស់ ឈ្មោះ មឿន គួនជាបានសារភាពថាខ្លួនពិតជាឲ្យគេលេងបៀស៊ីគូថៃនៅក្នុងផ្ទះរបស់ខ្លួន ។
ចំពោះករណីនេះ កម្លាំងជំនាញស្នើសុំអប់រំ២៤ម៉ោង នៅអធិការដ្ឋាន ៕ ឆ ដា