ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ ៤៩ខ្នង នៅស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានបំផ្លាញដោយភ្លៀង និងខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤៩ខ្នង ស្មើ៥ ភូមិ នៅក្នុង ឃុំជ្រៃធំ ស្រុករមាសហែក ត្រូវបានខ្យល់កន្ត្រាក់បោកបក់ដួលរលំផ្ទះ ប៉ើងដំបូងខ្យល់កួចលោតសរសរផ្ទះ ចេញពីជើងតាងនាវេលាម៉ោង ៤៖៤៥នាទីរសៀល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើយោងតាមលោកស៊ូម៉ុលអភិបាលរងស្រុករមាសហែក បានឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់ និងភ្លៀងមួយមេធ្វើឲ្យផ្ទះពលរដ្ឋរលំ និងរបើកដំបូលអស់ចំនួន៤៩ខ្នងផ្ទះ ។

ប្រភពបានបន្តទៀតថា ភូមិ ដែលរងគ្រោះក្នុងបាតុភូតគ្រោះធម្មជាតិនោះ រួមមាន៖ ភូមិថ្មី៣២ខ្នង, ភូមិត្រពាំងស្មាច់១១ខ្នង, ភូមិសណ្តោរ៣ខ្នង, ភូមិដក់ពរ២ខ្នង, ភូមិព្រៃរំដែង១ខ្នង និងដួលស្លាកគណបក្ស និងស្លាកទូរស័ព្ទទាន់ហេតុការណ៍ នៅកែង ភូមិថ្មីផងដែរ ។

ក្នុងនោះ ក្នុងចំណោមទាំង៤៩ខ្នង មាន៥ខ្នង លោតចេញពីជើងតាង និងខូចខាតទាំងស្រុង រួមមានម្ចាស់ផ្ទះ៖

ទី១៖ ឈ្មោះ អាំ សឿន ភេទប្រុស អាយុ៦៣ ឆ្នាំ នៅ ភូមិថ្មីទំហំ៦ម៉ែត្រ គុណ៥ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីប្រក់ស័ង្កសី លោតចុះចេញពីជើងតម្កល់ ។

ទី២៖ ឈ្មោះ សៅ វ៉ាន់ ភេទប្រុស អាយុ៥១ ឆ្នាំ នៅ ភូមិថ្មីទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីប្រក់ស័ង្កសី លោតចុះចេញពីជើងតម្កល់ ។

ទី៣៖ ឈ្មោះ កុយ កាយ ភេទប្រុស អាយុ៤៩ ឆ្នាំ នៅ ភូមិត្រពាំងស្មាច់ទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រសង់ពីឈើជញ្ជាំងស្លឹកដំបូលប្រក់ស័ង្កសី ដួលខូចខាតទាំងស្រុង ។

ទី៤៖ ឈ្មោះ ពោជ តូ ភេទស្រី អាយុ៣០ ឆ្នាំ នៅ ភូមិត្រពាំងស្មាច់ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីដំបូលប្រក់សង្ក័សី ដួលខូចខាតទាំងស្រុង ។

ទី៥៖ ឈ្មោះ សៅ តឿន ភេទប្រុស អាយុ២៥ ឆ្នាំ នៅ ភូមិដក់ពរទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីដំបូងប្រក់ស័ង្កសី លោតចុះចេញពីរជើងតម្កល់ ។

សូមបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់នេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ៕ យឹម សុថាន


ចែករំលែក៖