ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានរងរបួសបាក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើករថយន្តលឿនមិនប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៩ តាមបណ្ដោយផ្លូវមាហាវិថី សហព័ន្ធរុស្ស៊ីទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង ដែលស្ថិតនៅ ភូមិ ក្បាលដំរី សង្កាត់ កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Visto ពាក់ស្លាកលេខ ភ្នំពេញ2T 9663 បើកបរដោយបុរសជនជាតិចិនធ្វើដំណើរក្នុងក្នុងទិសដៅពីកើតទៅលិច ល្បឿនលឿនមិនប្រយ័ត្ន ក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត អស់ចំនួនមួយកង់ ហើយរថយន្តក្រឡាប់ផ្ងារជើង និងធ្វើឲ្យតែកុងបាក់ជើងម្ខាង ។
បន្ទាប់មកជំនាញចរាចរណ៍ ខណ្ឌ ពោធិ៍សែនជ័យបានប្រគល់ឲ្យជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីវាស់វែង និងស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ ៕ សុខាសែនជ័យ