ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសពន្លះក្បាលនាគពុះចែកទ្រូវបាក់អស់២កង់ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកឡិចស៊ីស RX-300 មួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្តូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់ រថយន្តក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់ទុករថយន្តចោលគេចខ្លួនបាត់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងកើតរង្វង់មូលចោមចៅ ប្រមាណជា១០០ម៉ែត្រ​ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីស RX-300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-2096 ធ្វើដំណើរទិសដៅពីលិចទៅកើតបោះពួយលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុបានតរេចង្គូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់២កង់ រថយន្តក្រឡាប់ផ្ងារជើងម្ខាងសំណាងម្ចាស់រថយន្តមិនមានរងរបួសបានចេញពីរថយន្ត គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក វាស់វែងយករថយន្តបត្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖