ភ្នំពេញ៖ ក្រោយពីមេឃភ្លៀង១មេធំ ជាច្រើនម៉ោង ក្នុងរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវមួយចំនួនបានលិចលង់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្ត និង ម៉ូតូ ភាគច្រើនរលត់ បណ្ដើរស្ទឺពេញផ្លូវ ភាគច្រើននោះគឺម៉ូតូ តែម្តង។
ជាក់ស្ដែងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ ភ្លៀងធ្លាក់១មេធំ អស់រយៈ ពេលជាង៤ម៉ោង បណ្ដាលឲ្យលិចលង់ នៅតាមបណ្ដោយ មហាវិថី កម្ពុជាក្រោម មហាវិថីម៉ៅសេទុង ផ្លូវលេខ២១៥ ,ផ្លូវលេខ១៥៤ និង ផ្លូវជាច្រើនទៀតត្រូវបានលិចលង់ដោយសារទឹកភ្លៀង ដែលធ្វើឲ្យសិស្សានុសិស្ស ចេញពីរៀន បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ និង អ្នកធ្វើការតាមស្ថាប័ណផ្សេងៗ ចេញពីធ្វើការ បានលិចលង់ម៉ូតូ នាំគ្នាបណ្ដើរពេញ ផ្លូវតែម្ដង។
ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ សូមមានដំណោះស្រាយ ផង ព្រោះឲ្យតែមេឃភ្លៀងម្ដង គឺបែបនេះរហូត បានធ្វើឲ្យខូចទ្រព្យសម្បត្តិ ម៉ូតូរលត់ខូច រថយន្តទាបៗ បានរលត់ដូចគ្នា ៕ ជ្រោយពេជ្រ